រសៀលថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តកាសេមរតនារាម ស្ថិតនៅភូមិធម្មយុត្តិសង្កាត់ប្អេរ ក្រុង/ខេត្ត កំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាភូមិភាគទី៧ និងជាសមាជិកគណ:កម្មការទី៧ នៃព្រឺទ្ធសភា និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ ប្រារពពិធីសូត្រមន្ត ទេសនាបុណ្យ កឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តកាសេមរតនារាម។ សូមឧទ្ទេសកុសលផលបុណ្យអង្គកឋិនទាន ជូនដល់បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិកាក្នុងសង្សារវដ្ត ដែលបានលាចាកលោកនេះទៅហើយ ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាក្ខ័ន្ធយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ សូមលោកទាំងអស់មេត្តាយោនយក កំណើតក្នុងទី បរមសុខ កុំបីក្លាយទៅជាប្រការដទៃឡើយ។